(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញលិខិតសម្រេចផ្អាកសកម្មភាពសិប្បកម្មកាត់ដែរ អេហ្វ ឆាង ស្ថិតនៅភូមិកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស រយៈពេល១៤ថ្ងៃ ក្រោយប៉ះពាល់ផ្ទាល់ជាមួយកម្មការិនីម្នាក់ឈ្មោះ ឆេង សំណាង ដែលកើតកូវីដ។

សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបានសម្រេចផ្អាកទីតាំងមួយនេះរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

សូមអានខ្លឹមសារលំអិតនៅខាងក្រោមនេះ៖