(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញលិខិតសម្រេចបិទខ្ទប់គ្លីនិកគ្រួកពុទ្ធា ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ រយៈពេល១៤ថ្ងៃ ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺម្នាក់កើតកូវីដ១៩ ហើយបានទៅព្យាបាលនៅទីតាំងមួយនេះ។
សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបានសម្រេចផ្អាកទីតាំងមួយនេះរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។
សូមអានខ្លឹមសារលំអិតនៅខាងក្រោមនេះ៖