(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញលិខិតសម្រេចបិទខ្ទប់ផ្នែកមែនយូឡាយ (MANULIFE) នៃធនាគារ ABA ស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ រយៈពេល១៤ថ្ងៃ ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតកូវីដ១៩។
សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបានសម្រេចបិទខ្ទប់ទីតាំងមួយនេះរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។
សូមអានខ្លឹមសារលំអិតនៅខាងក្រោមនេះ៖