Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ជូនដំណឹងពីការដាក់ពាក្យស្នើសុំចុះបញ្ជីអាជ្ញាបណ្ណសាលាវិជ្ជាជីវៈទេសចរណ៍ ឬគ្រឹះស្ថានបណ្តុះបណ្តាលថ្មី ឬបន្ត តាមអនឡាញ (Video inside)

21-06-2021 15:51

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្សព្វផ្សាយអំពីការរៀបចំប្រព័ន្ធចុះបញ្ជិការសាលាវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឲ្យសាលាវិជ្ជាជីវៈទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល ដែលទទួលស្គាល់ ឬចុះបញ្ជីដោយក្រសួងទេសចរណ៍ អាចស្នើសុំការចុះបញ្ជិការទទួលស្គាល់ពីក្រសួងទេសចរណ៍តាមរយៈគេហទំព័រ https://bit.ly/3imFIjZ ឬ ស្កេន QR Code ដើម្បីធ្វើការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណ។

ប្រព័ន្ធចុះបញ្ជីការសាលាវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ រៀបចំឡើងដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍ និងក៏ដូចជាចូលរួមដល់ការអនុវត្តវិធានការ ៣ឮការពារ និង៣ កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ៕

ខាងក្រោមនេះ ជាខ្លឹមសារសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖