(សៀមរាប)៖ អាជ្ញាធរអប្សរានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ពីការរៀបចំកាប់ដើមឈើ ចំនួន៧ដើម នៅចំណតរថយន្តមុខប្រាសាទអង្គរវត្តខាងលិច និងត្រពាំងសេះ បន្ទាប់ពីពិនិត្យឃើញថា ដើមឈើទាំងនោះអាចបង្កហានិភ័យ ដោយសារមានសភាពពុកប្រហោងគល់ ពុកប្រហោងពាក់កណ្តាលដើម ដែលអាចបាក់ឬរលំ ប៉ះពាល់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋផ្សេងៗ។
អាជ្ញាធរអប្សរាបញ្ជាក់ថា ដើមឈើទាំង៧ដើមនោះ រួមមាន ដើមត្នោត៦ និងដើមដូង១ ហើយការកាប់នេះចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៧ដល់ទី២៣ ខែមីនា ឆ្នាំ២០១៦៕
សូមអានសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា៖