(ភ្នំពេញ)៖ ចោរលួចម៉ូតូម្នាក់ ពេលកំពុងធ្វើសកម្មភាព ស្រាប់តែម្ចាស់ឃើញទាន់ស្រែកផ្អើល រហូតប្រជាពលរដ្ឋនាំគ្នា ទៅចាប់វាយមួយដៃមួយជើងឡើង ទួកសាច់ នៅថ្ងៃត្រង់ទី១៧ ខែមីនា ឆ្នាំ២០១៦នេះស្ថិតនៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ កូយ ម៉ាប់ អាយុ២៩ឆ្នាំ ស្នាក់នៅទួលសង្កែខណ្ឌឫស្សីកែវ ស្រុកកំណើត ខេត្តកំពង់ធំ ដោយឡែកជនរងគ្រោះឈ្មោះ កែវ ម៉ៅអាយុ២៤ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ មានស្រុកកំណើតខេត្តព្រៃវែង។

ម៉ូតូដែលជនសង្ស័យកាច់-ក ម៉ាក Next ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FK-1848។ ជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានជិះម៉ូតូមកធ្វើការ នៅកន្លែងកើហេតុ ហើយចូលទៅធ្វើការ ទុកម៉ូតូខាងមុខ ខណៈនោះជនសង្ស័យឆ្លៀតឱកាស ចូលកាច់កម៉ូតូ បានសម្រេចរួចឡើង ជិះចេញស្រាប់តែជនរងគ្រោះ ឃើញទាន់ស្រែកផ្អើលប្រជាពលរដ្ឋ ជួយចាប់បានវាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់កាតាមនីតិវិច្បាប់៕

Posted by Fresh News Photo on Wednesday, March 16, 2016