(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៥៣២,១២៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៨,១១៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩៨៩,៩០៩នាក់ (ស្លាប់ ៥៤,៦៦២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៥៩,០១៥នាក់ (ស្លាប់ ២៣,៦២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៩៦,៤០៨នាក់ (ស្លាប់ ៤,៤០៨នាក់)
* ថៃ ឆ្លងចំនួន ២១៨,១៣១នាក់ (ស្លាប់ ១,៦២៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៨,០២២នាក់ (ស្លាប់ ៣,២៦២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៤១៤នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៤២,៧១១នាក់ (ស្លាប់ ៤៣១នាក់)
* វៀតណាម ឆ្លងចំនួន ១៣,២១១នាក់ (ស្លាប់ ៦៤នាក់)
* ទ្បាវ ឆ្លងចំនួន ២,០៥៣នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥៥នាក់ (ស្លាប់ ៣នាក់)៕