(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រលប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត ដោយម្នាក់ធ្វើដំណើរមកពីខេត្តកំពង់ធំ និងម្នាក់ទៀតធ្វើដំណើរមកពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តព្រះវិហាររកឃើញជំងឺកូវីដចំនួន ៥៤នាក់ បានព្យាបាលជាសះស្បើយចំនួន ២០នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៤នាក់ទៀត ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដនេះនោះទេ៕

ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖