(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត និងប្រកាសព្យាបាលជាសះស្បើយចំនួន ៧នាក់ផងដែរ។
យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង២នាក់នេះ គឺម្នាក់ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងម្នាក់ទៀតឆ្លងក្នុងសហគមន៍។
ដោយឡែក អ្នកព្យាបាលជាសះស្បើយទាំង៧នាក់ គឺបន្ទាប់ពីទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រអវិជ្ជមានតេស្តចំនួន ២លើក ហើយបានអនុញ្ញាតឱ្យវិលត្រឡបទៅផ្ទះវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅផ្ទះ និងអនុវត្តវិធាននានារបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដចំនួន ១៧៩នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១៥០នាក់ ឆ្លងក្នុងសហគមន៍ចំនួន ២៩នាក់ និងព្យាបាលជាសះស្បើយចំនួន ៧៧នាក់ កំពុងសម្រាកព្យាបាលចំនួន ១០០នាក់ និងស្លាប់ ២នាក់៕
ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖