(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ មានបុរសជនជាតិស្បែកខ្មៅម្នាក់បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។
ក្នុងពេលរត់ចេញនោះ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា ដែលបំពាក់ដោយអាវការពារជំងឺកូវីដ-១៩ និងសម្ភារៈគ្រឿងបំពាក់សម្រាប់អន្តរាគមន៍ បានតាមឃាត់ខ្លួនបុរសជនជាតិស្បែកខ្មៅម្នាក់នោះបានសម្រេច និងនាំទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេងខាងលើនោះវិញ។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសជនជាតិស្បែកខ្មៅរូបនេះអាចនឹងប្រឈមចំពោះមុខច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតផងដែរ បន្ទាប់ពីការព្យាបាលជំងឺកូវីដ១៩ បានជាសះស្បើយ៕