(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៥០២,២២៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៧,៥៦២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩៧៦,១៧២នាក់ (ស្លាប់ ៥៤,២៩១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៥៣,២២០នាក់ (ស្លាប់ ២៣,៥៣៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៩១,១១៥នាក់ (ស្លាប់ ៤,៣៤៨នាក់)
* ថៃ ឆ្លងចំនួន ២១៤,៤៤៩នាក់ (ស្លាប់ ១,៦០៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៧,៦១៥នាក់ (ស្លាប់ ៣,២៥៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៤០៣នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៤២,០៥២នាក់ (ស្លាប់ ៤១៤នាក់)
* វៀតណាម ឆ្លងចំនួន ១២,៩០០នាក់ (ស្លាប់ ៦៤នាក់)
* ទ្បាវ ឆ្លងចំនួន ២,០៥០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥១នាក់ (ស្លាប់ ៣នាក់)៕