(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងចំណុចសំណង់ផ្ទះល្វែង សម វិជ័យ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទការចេញចូលទីតាំងមួយនេះ មានរយៈពេល២សប្តាហ៍ ដោយចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងកុំឲ្យមានការរីករាលដាល ជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង៕