(កោះកុង)៖ លោក ឡាយ សុខសៅគុន្ធា ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះធ្វើការណែនាំដល់សិស្សានុសិស្ស ឲ្យមានអនាម័យ និងពិនិត្យមើលម្ហូបអាហារទាំងនោះមុន និងបរិភោគ។
ការចុះធ្វើការណែនាំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៦ ស្ថិតនៅសាលាបឋមសិក្សា ទីរួមខេត្តកោះកុង។
លោក ឡាយ សុខសៅគុន្ធា ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានប្រាប់ទៅ ប្អូនៗក្មួយឲ្យបានយល់កាន់តែច្បាស់ ក្នុងការធ្វើអនាម័យចំពោះម្ហូបអាហារ និងចេះមើលពីថ្ងៃខែឆ្នាំផលិត របស់ក្រុមហ៊ុន និមួយៗមុននិងបរិភោគ ត្រូវមានអនាម័យឲ្យខ្ពស់ មិនថាក្នុងផ្ទះឬក្រៅផ្ទះនោះទេ ព្រោះការមានអនាម័យល្អសុខភាពក៏ល្អដែរ ដូច្នេះការមានអនាម័យ គឺជាកក្តាសំខានបំផុត។
លោកបានបន្តថា ប្អូនៗក្មួយៗត្រូវត្រួតពិនិត្យមើល ចំពោះរបស់ណាហួសថ្ងៃខែឆ្នាំផលិតយើង មិនត្រូវទិញយកមកបរិភោគឡើយទោះ របស់និងថ្លៃឬថោក ក៏ដោយវានាំមកឲ្យខូចសុខភាពដល់យើង។
ហើយយើងត្រូវចេះជួយផ្សព្វផ្សាយតៗគ្នា និងពន្យល់បានគ្នាពីបញ្ហាសុខភាព ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ហើយ ឃើញទីតាំងលក់ដូររបស់ខូចគុណភាព ត្រូវរាយការណ៏ជូនសមត្ថកិច្ច ឬលោកគ្រូអ្នកគ្រូជាបន្ទាន់ងាយស្រួល ក្នុងការទប់ស្កាត់៕