(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៥នាក់ទៀត និងព្យាបាលជាសះស្បើយចំនួន២នាក់ផងដែរ។
យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង២៥នាក់ មាន៥នាក់ ឆ្លងក្នុងសហគមន៍ និង២០នាក់ទៀតជាពលករមកពីប្រទេសថៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនានេះ ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដចំនួន១៧៧នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន១៤៩នាក់ ឆ្លងក្នុងសហគមន៍ចំនួន២៨នាក់ និងព្យាបាលជាសះស្បើយចំនួន៧០នាក់ កំពុងសម្រាកព្យាបាលចំនួន១០៥នាក់និងស្លាប់២នាក់៕
ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖