(កណ្ដាល)៖ តំណាងលោកមឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល គឺលោកចេងឃីម ប្រធានស្ថានីយ៍ថ្លឹងរថយន្តកំពង់ទួល បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រឆាំងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលនិងកងកម្លាំងស្រុកកណ្ដាលស្ទឹងនារសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។
ក្នុងពិធីប្រគល់និងទទួលនេះ ក៍មានចូលរួមពីលោកអ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង, លោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង, លោកថន រដ្ឋា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង អនុប្រធានស្ថានីយ៍ និងសមាជិកស្ថានីយ៍អចល័តកំពង់ទួលផងដែរ ។
លោក ចេង ឃីម តំណាងលោកមឹង យូឡេង ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្ដាលបានលើកឡើងថា ដោយសារតែឃើញពីសកម្មភាពដ៍រស់រវើករបស់អាជ្ញាធរ និងកងកម្លាំងនៃស្រុកកណ្ដាលស្ទឹងចំពោះយុទ្ធនាការប្រឆាំងនឹងជម្ងឺកូវីដ១៩ ហើយឃើញថាមានលទ្ធផលល្អឯក ខណ:ដែលអាជ្ញាធរបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យរីករាលដាលជម្ងឺនេះតទៅមុខទៀត ។
លោកបន្តថា ដ្បិតអំណោយនេះបន្តិចបន្តួចមែនពិត ប៉ុន្តែនេះជាទឹកចិត្តតិចតួចស្តួចស្តើង ហើយជាការលើកទឹកចិត្តដល់អាជ្ញាធរដែលខិតខំប្រឹងប្រែងជួយដល់បងប្អូនប្រជាពលរដ្ឋទូរទាំងស្រុកកណ្ដាលស្ទឹងដែលនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរដល់ពលរដ្ឋ ដែលសាកសមជាមន្ត្រីល្អពិតប្រាកដ។
ទន្ទឹមនឹងសារនេះដែរ លោក អ៊ួច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានថ្លែងអំណរគុណដល់លោកមឹង យូឡេង ,លោក ចេង ឃីម និងមន្ត្រីស្ថានីយ៍ថ្លឹងរថយន្តកំពង់ទួលដែលបាននាំយកអំណោយមកជួយអាជ្ញាធរស្រុកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះ ។
លោកថា អំណោយជាទឹកចិត្តដ៍ល្អរបស់លោកមឹង យូឡេង ,លោក ចេង ឃីម និងមន្ត្រីស្ថានីយ៍ថ្លឹងរថយន្តកំពង់ទួល ដែលបាននាំមកជូន បង្ហាញឲ្យឃើញពីទឹកចិត្តដ៍ល្អដែលចេះជួយគ្នា ហើយលោកសន្យថា នឹងបន្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះ មិនឲ្យឆ្លងរីករាលដាលទីមុខទៀតនោះទេ ។
ទោះយ៉ាងណា លោកអភិបាលស្រុកក៍បានឆ្លៀតសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកណ្ដាលស្ទឹងទាំងត្រូវប្រុងប្រយ័ត្ននឹងជម្ងឺកូវីដ១៩នេះ ហើយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍តាមវិធាន ៣ការពារ និង៣កុំ ឲ្យបានម៉ត់ចត់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ទាំងអស់គ្នា ដើម្បីទប់ស្កាត់មិនឥ្យជម្ងឺនេះឆ្លងរីករាលដាលតទៅមុខទៀត ៕