(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣បន្ថែមនាក់ទៀត។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង៣នាក់ដែលទើបរកឃើញនោះរួមមាន៖
* ទី១៖ ឈ្មោះ ប៊ិល សាវឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល
* ទី២៖ ឈ្មោះ ប៊ិល វិត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល
* ទី៣៖ ឈ្មោះ ធឿន សេងហុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។
អ្នកទាំង៣នាក់វិជ្ជមានខាងលើ ត្រូវបានក្រុមគ្រួពេទ្យបញ្ជូនទៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្តក្រចេះ ចំនួន១នាក់ និង២នាក់ទៀត សម្រាក់ព្យាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង៣នាក់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕