(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញអត្តសញ្ញាណស្ត្រីម្នាក់ជាអ្នកលក់សាច់គោ រស់នៅភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មានវិជ្ជមានជំងឺកូវីដ១៩។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៍មានFresh News ទទួលបាននៅរសៀលថ្ងៃនេះបានបញ្ជាក់ថា ស្ត្រីដែលរកឃើញជំងឺកូវីដ១៩នេះ គឺជាស្ត្រីខ្មែរឥស្លាមលក់សាច់គោនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ឈ្មោះ យេក ងន។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៩នេះ ខេត្តព្រះវិហាររកឃើញជំងឺកូវីដ១៩ ចំនួន៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៨នាក់ទៀត៕

ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖