(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច បើទោះដើរតាមសម្រេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឬលោក ញឹក ប៊ុនឆៃ នៅតែរក្សាតំណែងក្នុងរាជរដ្ឋាភិបាលឲ្យនៅដដែល តែបើទៅចូលជាមួយបក្សប្រឆាំង នឹងដកចេញ ២៤ម៉ោង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាន័រតុន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។
សម្តេចតេជោ បានថ្លែងដូច្នេះ «បើទោះបីជាបុគ្គលនោះតាម សម្តេចក្រុមព្រះ ឬតាមញឹកប៊ុនឆៃ គឺនៅរក្សាមុខតំណែងដដែល សូមសម្តេចក្រុមព្រះមេត្តាយោគយល់ ខ្ញុំមិនអាចធ្វើតាមព្រះអង្គ ហើយធ្វើឱ្យថ្នាំងថ្នាក់ជាមួយអ្នកដទៃទេ។ ខ្ញុំសូមបញ្ជាក់ថាឲ្យហើយនៅរក្សាទុកដដែល តែបើខុសពីគណបក្សទាំងពីរហ្នឹងខ្ញុំដកចេញ»។
បើតាមសម្តេចតេជោ សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងមានតួនាទីក្នុងជួររាជរដ្ឋាភិបាលមានជាង ១០០នាក់៕