(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៩៩នាក់ ខណៈជាសះស្បើយ ៩១០នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៨លាន ១៩ម៉ឺននាក់ ស្លាប់ជាង ៣លាន ៨៥ម៉ឺននាក់ និងជាសះស្បើយជាង ១៦២លាន ៦៩ម៉ឺននាក់!
៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១៤នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៩១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
៥៖ អ្នកនាំពាក្យអគ្គស្នងការ៖ ការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ដោយសារពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិរញ្ញប្បទានភេរវកម្ម
៦៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង៣,០០០នាក់ទៀត និងអ្នកជំងឺ២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ
៧៖ អ្នកនាំពាក្យក្រសួងអប់រំ៖ ការប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តអនុវត្តឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមវិធានសុខាភិបាល
៨៖ សហរដ្ឋអាមេរិក៖ បក្សប្រជាធិបតេយ្យសម្លឹងលើកញ្ចប់ថវិកា ៦ទ្រីលានដុល្លារ សម្រាប់ផែនការហេដ្ឋារចនាសម្ពន្ធ, ថែទាំវេជ្ជសាស្ត្រ និងអន្តោប្រវេសន៍
៩៖ អគ្គនាយកអន្តោប្រវេសន៍ ស្នើចិនពន្លឿននីតិវិធីនាំយក ជនល្មើសចិនចេញពីកម្ពុជា
១០៖ នាយករដ្ឋមន្រ្តីថៃ និងក្រុមមន្រ្តីរដ្ឋាភិបាល ធ្វើតេស្ត «អវិជ្ជមាន» កូវីដ-១៩ ក្រោយពាក់ព័ន្ធជាមួយអ្នកកើតជំងឺនេះ
១១៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់ទុកថា ការស្លាប់របស់លោកតា សាឡាត់ ជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ
១២៖ អតីតរដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន ត្រូវជាប់ពន្ធនាគារ៣ឆ្នាំ ដោយសារការទិញសន្លឹកឆ្នោត
១៣៖ សំរាមចន្លោះពី ៧០ទៅ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងប្រមាណ ២០% ប៉ុណ្ណោះ ដែលបានដកហូតយកទៅកែច្នៃ
១៤៖ រុស្ស៉ីត្រៀមខ្លួនជានិច្ច ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យស្រាវជ្រាវទីអវកាស ជាមួយប្រទេសចិន
១៥៖ តួកគីយល់ព្រមធានាសុវត្ថិភាពអាកាសយានដ្ឋានទីក្រុងកាប៊ុល ក្រោយសហរដ្ឋអាមេរិកដកកងទ័ពចេញ
១៦៖ លោក ចូ បៃដិន នឹងព្យាយាមបែងចែកវ៉ាក់សាំងទាំង «៨០លានដូស» ទៅតាមការសន្យា
១៧៖ លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើងត្រូវតែត្រៀមខ្លួនដោះស្រាយជាមួយអាមេរិក ទាំងតាមផ្លូវចរចា និងការប្រឈមមុខដាក់គ្នា
- ព័ត៌មាន Fresh News Plus
១៖ ផលិតកម្ម YG បញ្ចេញប្រវត្តិត្រួសៗ របស់តារាស្រីវ័យក្មេងបំផុត ប្រចាំក្រុមហ៊ុន ខណៈស្នាដៃវិញមនុស្សចាស់សុំខ្មាស់
២៖ UEFA ព្រមានចាត់ការជម្រើសជាតិតែម្តង ប្រសិនបើកីឡាករណាយកដបចេញពីលើតុសន្និសីទ
៣៖ អង់គ្លេស ប៉ះស្កុតឡេន ក្នុងកម្មវិធីធំលើកទី១ ក្រោយរង់ចាំអស់ ២៥ឆ្នាំដ្បិតជាប្រទេសក្បែរខាងគ្នាក៏ដោយ
៤៖ លទ្ធផល Euro 2020៖ ដាណឺម៉ាក ១-២ ប៊ែលហ្ស៊ីក ពីការប្រកួតក្នុងពូល B ជុំទី២
៥៖ ហូឡង់ ជាក្រុមទី៣ ដែលបានកក់កៅអីវគ្គ ១៦ក្រុមនៅ Euro 2020 នៅពេលយកឈ្នះអូទ្រីស ២-០
៦៖ Neymar បន្តរកបានគ្រាប់បាល់ពេលប្រេស៊ីលឈ្នះប៉េរូ ៤-០ ជ័យជម្នះទី២ នៅពាន Copa America 2020
៧៖ ក្រុមហ៊ុន Facebook នឹងសាកល្បងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើឧបករណ៍ VR ក្នុងពេលឆាប់ៗនេះ
៨៖ យន្តហោះចម្បាំងអ៉ីស្រាអែល បន្តវាយប្រហារលើគោលដៅតំបន់ Gaza ជាការឆ្លើយតបនឹង ការបង្ហោះប៉ោងៗបញ្ឆេះភ្លើង
៩៖ ក្រុមហ៊ុន ByteDance មេធំរបស់ TikTok រកប្រាក់ចំណូលបានជាង ៣៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ដោយកើនឡើង ១១១ភាគរយ
១០៖ Microsoft គ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន៤ទៀតនៅក្នុងប្រទេសចិនដើម្បីពង្រីកសេវាកម្ម Cloud នៅអាស៊ី
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com