(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ សរុប៤៥ខ្នងផ្ទះ នៅក្នុងមូលដ្ឋានក្រុងកំពង់ចាម, ស្រុកកងមាស, ស្រុកស្រីសន្ធរ និងស្រុកបាធាយ ដែលមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវបិទខ្ទប់នោះរួមមាន៖
* ទី១៖ ចំនួន៨ខ្នងផ្ទះ នៅភូមិចំនួន៥ភូមិ ឃុំចំនួន២ ស្ថិតក្នុងស្រុកស្រីសន្ធរ
* ទី២៖ ចំនួន៥ខ្នងផ្ទះ នៅភូមិចំនួន២ភូមិ សង្កាត់ចំនួន២ ស្ថិតក្នុងក្រុងកំពង់ចាម
* ទី៣៖ ចំនួន២៧ខ្នងផ្ទះ នៅភូមិចំនួន១២ភូមិ ឃុំចំនួន៥ ស្ថិតក្នុងស្រុកកងមាស
* ទី៤៖ ចំនួន៥ខ្នងផ្ទះ នៅភូមិចំនួន៣ភូមិ ឃុំចំនួន២ ស្ថិតក្នុងស្រុកបាធាយ។
រដ្ឋបាលខេត្ដកំពង់ចាម បានបញ្ជាក់ថា ផ្ទះទាំងអស់នេះត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖