(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចដាក់ឲ្យដំណើរការឡើងវិញ មន្ទីរសម្រាកព្យាបាល អ៉ិន សែ ដែលមានទីតាំងស្ថិតនៅភូមិ៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យមន្ទីរសម្រាកព្យាបាលមួយនេះ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១តទៅ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖