(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការដាក់ឲ្យដំណើរការឡើងវិញ សកម្មភាពអាជីវកម្ម ផលិតកម្ម ក្រុមហ៊ុនសាន់ស៊ូ ហ្គាម៉ិនខូអិលធីឌី ស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានកំណត់ថា ក្រុមហ៊ុនមួយនេះត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១តទៅ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖