(ភ្នំពេញ)៖ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើ រួមជាមួយសម្ភារៈជាច្រើនត្រូវបានអគ្គីភ័យ ឆាបឆេះនៅវេលាម៉ោង១១៖៥០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ ទល់មុខច្រកចូលផ្សារដើមគរ ស្ថិយក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ។
សមត្ថកិច្ចខណ្ឌទួលគោកបានប្រាប់ថាអគ្គីភ័យខាងលើនេះគឺបណ្តាលមកពី ទុស្សេខ្សែភ្លើង ហើយបណ្តាលអោយខូចខាតម៉ូតូអស់៥គ្រឿង រួមជាមួយនិងសម្ភារៈជាច្រើនទៀត ហើយក្នុង ការជួយបាញ់ពន្លត់គឺខាងរថយន្តបានប្រើប្រាស់រថយន្តចំនួន៧គ្រឿងមកជួបាញ់ ពន្លត់ផងដែរ ៕