(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ទៀត ក្នុងនោះអ្នកជំងឺកូវីដ១៩ម្នាក់ ធ្វើដំណើរមកពីខេត្តព្រៃវែង អ្នកជំងឺកូវីដ១៩ម្នាក់ទៀត ធ្វើដំណើរមកពីខេត្តកំពង់ចាមនិងអ្នកជំងឺកូវីដ១៩ម្នាក់ទៀត គឺជាគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលធ្វើចត្តាឡីស័កកម្រិត១ នៅស្រុកជាំក្សាន្ត។
យោងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៣នាក់នេះ គឺ២នាក់ រកឃើញនៅយប់ថ្ងៃទី១៧ និងម្នាក់ទៀតរកឃើញនៅព្រឹកថ្ងៃទី១៨នេះ នៅព្រំប្រទល់ខេត្តព្រះវិហារជាប់និងខេត្តកំពង់ធំ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួនចំនួន៤៩នាក់ បានព្យាបាលជាសះស្បើយចំនួន១២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៧នាក់ទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖