(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ ដែលជាជនជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅចំណុច ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុហត្ថចុះ ធ្វើប្រតិបត្តិការបង្ក្រាប ដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៦០គ្រាប់ និងទូរស័ព្ទដៃចំនួន៤គ្រឿង នៅចំណុចភូមិវាលហាត់ ឃុំម៉ាឡែ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលលើការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងនៅយប់ថ្ងៃទី១៦ ខែមីនានេះថា ជនសង្ស័យ ១-ឈ្មោះ ផៃ ស្រីមុំ ហៅម៉ៅ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងទី២-ឈ្មោះ សយ វី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។
ក្រោយពីធ្វើការសាកសួរ របស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានជួញដូរគ្រឿងញៀននេះ ពិតប្រាកដមែន។ ដោយយោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងវត្ថុតាងថ្នាំញៀនខាងលើផងនោះ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅតុលាការដាក់ទោសតាមផ្លូវច្បាប់៕