(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ សំណង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង និងបន្ទប់ពិនិត្យព្យាបាលជំងឺ សាន ហុង (ខឹម ផុល) ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តត្បូងឃ្មុំ បានកំណត់ថា ទីតាំងទាំងពីរនេះត្រូវបិទការចេញ-ចូលជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្ដីសម្រេចថ្មីមកជំនួស។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖