(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសផ្អាកដំណើរការមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល ចំនួន០១ថ្ងៃ គឺនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២១នេះ៕