(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមហ៊ុនម៉ៅការសាងសង់ស្ពានអាកាសស្តុបផ្សារដីហ៊ុយ នឹងដាក់គ្រឿងចក្របុកគ្រឹះសាងសង់ ហើយការដំណើរការបុកគ្រឹះនឹងធ្វើឡើងរហូតដល់ថ្ងៃទី៣០ ខែមីនា។
Facebook របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា គ្រឿងចក្របុកគ្រឹះស្ពាននេះ ធ្វើឡើងនៅចំចំណុចកណ្តាលវិថីសហព័ន្ធរុស្ស៊ី ប្រវែង ៨០ម៉ែត្រ ហើយការបុកគ្រឹះធ្វើឡើងនៅពេលយប់តែប៉ុណ្ណោះ។ សាលារាជធានីភ្នំពេញ ក៏បានធ្វើផ្លូវវៀងសងខាងប្រវែង ០៩ ម៉ែត្រផងដែរ នៅចំណុចដាក់គ្រឿងចក្រ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់អ្នកដំណើរ។
សាលារាជធានីភ្នំពេញ បានសូមឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ ក្នុងករណីមានការកកស្ទះនៅពេលធ្វើចរាចរ ណ៍នូវចំណុចខាងលើ៕