(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៤៤០,៥៧១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៦,៥១៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩៥០,២៧៦នាក់ (ស្លាប់ ៥៣,៧៥៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៣៩,៤៥៧នាក់ (ស្លាប់ ២៣,២៧៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៧៨,៧៦៤នាក់ (ស្លាប់ ៤,២០២នាក់)
* ថៃ ឆ្លងចំនួន ២០៧,៧២៤នាក់ (ស្លាប់ ១,៥៥៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៦,៧៦៨នាក់ (ស្លាប់ ៣,២៥០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៣៦៦នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៤០,៧៨២នាក់ (ស្លាប់ ៣៨០នាក់)
* វៀតណាម ឆ្លងចំនួន ១២,១៥០នាក់ (ស្លាប់ ៦១នាក់)
* ទ្បាវ ឆ្លងចំនួន ២,០៣៤នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥០នាក់ (ស្លាប់ ៣នាក់)៕