(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដចំនួន៤១នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អភិបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ រួមមាន៖ ក្រុងព្រៃវែង ចំនួន២នាក់, ស្រុកព្រះសេ្តច ចំនួន១២នាក់, ស្រុកពាមជរចំនួន១១នាក់, ស្រុកស្វាយអន្ទរចំនួន ៤នាក់, ស្រុកបាភ្នំ ចំនួន៤នាក់, ស្រុកពាមរក៍ ចំនួន៣នាក់, ស្រុកមេសាង ចំនួន៣នាក់ និងស្រុកពារាំងចំនួន ២នាក់៕