(ភ្នំពេញ)៖ កម្លាំងនគរបាល បានចុះឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀន ៤នាក់ និងដកហូតថ្នាំញៀន ១២០កញ្ចប់ នៅឃុំកុមារាជា ស្រុក បាទី ខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហា ផ្ទៃ សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្តតាកែវ។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ៤នាក់ ត្រូវបាននាំយកទៅសួរនាំ នៅស្នងការដ្ឋានខេត្តតាកែវ៕