(ភ្នំពេញ)៖ ក្រុមហ៊ុន CB INSURANCE បានបង្ហាញរបាយការណ៍ហរិញ្ញវត្ថុ របស់ខ្លួន នៅក្នុងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២០ CB INSURANCE រកចំណូលសរុបបានជាងជិត៨៣ម៉ឺនដុល្លារ មានការកើនឡើងជាង៩៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ប្រមាណជាង៤១ម៉ឺនដុល្លារអាមេរិក។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសកម្មសរុប របស់ ក្រុមហ៊ុន CB INSURANCE មានចំនួន១១,៣៧៤,៧២៦ដុល្លារអាមេរិក មានការកើនឡើង ប្រមាណ០.១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន១១,២៤១,៥២២ដុល្លារអាមេរិក៕