(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសឧបត្ថម្ភថវិកាជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំនួន២លានដុល្លារសម្រាប់ការទិញឧបករណ៍តេស្តិរហ័សរកមេរោគកូវីដ១៩ (Rapid Test) ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

កាយវិការនៃការបរិច្ចាគថវិការបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជនចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ជីបម៉ុង គ្រុប តែងតែចូលរួមដោះស្រាយការលំបាកជាមួយរាជរដ្ឋាភិបាល៕