(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចដាក់ឲ្យដំណើរការឡើងវិញ សកម្មភាពអាជីវកម្ម ផលិតកម្មក្រុមហ៊ុនស្ដាយណាយ២ អ៉ិនធើណេសិនណល ខូអិលធីឌី ស្ថិតនៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធជំងឺកូវីដ១៩។
បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលខេត្តកំពង់ចាម បានណែនាំឲ្យម្ចាស់ទីតាំងត្រូវរៀបចំសង្វាក់ផលិតកម្មរបស់កម្មករ កម្មការិនី គឺត្រូវធ្វើការប្ដូរវេនកម្មករ កម្មការិនី និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖