(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកាជូន សម្តេចតេជោ ហ៊ុន សែន ចំនួន៣លានដុល្លារសម្រាប់ការទិញឧបករណ៍តេស្តិរហ័សរកមេរោគកូវីដ១៩ (Rapid Test) ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។
កាយវិការនៃការបរិច្ចាគថវិការបស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជនចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា។ អ្នកឧកញ៉ា គិត ម៉េង ជាសេដ្ឋីខ្មែរមួយរូប ដែលតែងតែចូលរួមដោះស្រាយ ការលំបាកជាមួយរាជរដ្ឋាភិបាល៕