Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីវិជ្ជមានកូវីដ១៩ម្នាក់ សម្រាលកូនបានដោយជោគជ័យ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

17-06-2021 07:29

(កោះកុង)៖ លោកវេជ្ជបណ្ឌិត ហៃឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា មានស្រ្តីមានវិជ្ជមានកូវីដ១៩ ម្នាក់ ដែលបម្រើការងានៅក្រុមហ៊ុន យាស្សាគី មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយមានផ្ទៃពោះគ្រប់ខែត្រូវសម្រាលកូន នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាល បានដោយជោគជ័យ។

លោកវេជ្ជបណ្ឌិត ហៃឡៃ សុន បានបន្តថា ដោយមានការសហការគ្នាបានល្អ របស់ក្រុមលោកពេទ្យសម្ភព និងដោយមានការយកចិត្តទុក្ខយ៉ាងប្រុងប្រយ័ត្នខ្ពស់ ការសម្រាលកូនឲ្យស្រ្តីមានវិជ្ជមានកូវីដ១៩ បានដោយជោគជ័យ នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងបន្ទប់មួយ ដែលមន្រ្តីជំនាញរបស់មន្ទីរពេទ្យ បានរៀបចំបន្ទប់ទុក្ខសម្រាប់ជួយសង្រ្គោះអ្នក ដែលមានឆ្លងជំងឺកូវីដ១៩ មានផ្ទៃពោះ និងមានបញ្ហាផ្សេងៗ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ ក្រុមលោកគ្រូវពេទ្យ គឺជាកម្លាំងកងទ័ពអាវ ស ពួកគាត់មានការប្រឈមខ្លាំង តែអ្វីដែលសំខាន់ក្រុមលោកគ្រូពេទ្យ បានសហការសាមគ្គីគ្នាបានល្អ ដោយមិនគិតពីភាពលំបាកនឿយហត់អ្វីឡើយ ព្រោះនេះតួនាទីរបស់ក្រុមលោកគ្រូពេទ្យ ក្នុងការជួយសង្រ្គោះជិវិតមនុស្ស៕