(កំពត)៖ រដ្ឋបាលខេត្តកំពត នៅល្ងាចថ្ងៃទី៦១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៤៩នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី និងបង្ហាញពីការស្លាប់របស់អ្នកជំងឺម្នាក់ផងដែរ ដោយសារជំងឺកូវីដ១៩។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពត បាន សូមធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមទៅយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ សរុបចំនួន៩២៦នាក់, កំពុងសម្រាកព្យាបាលចំនួន៦៣៩នាក់, ជាសះស្បើយចំនួន២៨០នាក់ និងស្លាប់ចំនួន៧នាក់៕