(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០២នាក់ថ្មីបន្ថែមទៀត ម្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក និងម្នាក់ទៀតមកពីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្រុមការងារយកសំណាក បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០២នាក់រួមមាន៖
ទី១៖ កុមារា ឈិន លីមីត ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាក្សាន្ត ពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានដាក់ចូលមណ្ឌលកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១
និងទី២៖ ឈ្មោះ ថេង ពិសិទ្ធ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុនជួសជុលម៉ាស៊ីនស្កេនន័រ មកពីរាជធានីភ្នំពេញ មកដល់ខេត្តព្រះវិហារ និងសម្រាកនៅផ្ទះសំណាក់ លីហួត ក្រុងព្រះវិហារ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៤១នាក់ បានព្យាបាលជាសះស្បើយចំនួន ៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៣នាក់ផងដែរ៕