(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ និងខេត្តតាកែវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់ មានអត្តសញ្ញាណដូចខាងក្រោម៖
*ទី១៖ ឈ្មោះ យិន សុជាតិ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅអចិន្ត្រៃយ៍ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ឃួន សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ទីលំនៅអចិន្ត្រៃយ៍ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ មុំ វ៉ន ភេទស្រី អាយុ៨១ឆ្នាំ ទីលំនៅអចិន្ត្រៃយ៍ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី៤៖ ឈ្មោះ ហៀង ក្រូច អាយុ៣៥ឆ្នាំ មុខរបរអ្នកបើករថយន្ត ទីលំនៅអចិន្ត្រៃយ៍ភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ
*ទី៥៖ ឈ្មោះ ណុប គា ភេទស្រី អាយុ៤១ឆ្នាំ ទីលំនៅអចិន្ត្រៃយ៍ភូមិតាប៉ែន ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
ករណីទាំង០៥ខាងលើ គឺជាប្រជាពលរដ្ឋបានធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តតាកែវ និងត្រូវបានធ្វើតេស្តរហ័ស (Rapid Test) នៅចំណុចគោលដៅពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី-ខេត្តស្ទឹងត្រែង លទ្ធផលកូវីដ១៩។ ចំពោះបុគ្គលដូចមានឈ្មោះ ក្នុងលេខរៀង១,២,៣ មុនធ្វើដំណើរមកដល់ចំណុចត្រួតពិនិត្យបឋមស្ពានស្រែពក ធ្លាប់បានចូលទៅហូបគុយទាវឡាវហាងទន្លេខៀវ ចូលទិញម្ហូបនៅផ្សារស្ទឹងត្រែង។
បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាព័ន្ធ ត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមស្ម័គ្រចិត្តទៅធ្វើតេស្តសំណាក ឬក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។ សម្រាប់ខេត្តរតនគិរី សូមទំនាក់ទំនងលេខ 097 595 77 88/092 121383/097 775 12 12៕