(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការរចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី ក្នុងក្របខ័ណ្ឌទូទាំងខេត្ត។ ដោយមានការចូលរួមពីលោក ទូ សាវុធ និងលោក សំឃិត វៀន អភិបាលរងខេត្ត ព្រមទាំងអស់លោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំបានដំណើរការល្អ ព្រមទាំងចូលរួមពិភាក្សាយ៉ាងផុលផុស និងគ្រប់ជ្រុងជ្រោយពីសមាជិកដោយបានសម្រេច និងឯកភាពលើរបៀបវារៈដូចតទៅ៖
ទី១៖ រដ្ឋបាលខេត្តកោះកុង ត្រូវរៀបចំលិខិតជម្រាបជូនភាគីខេត្តត្រាត ផ្អែកតាមខ្លឹមសារ នៃលិខិត លេខ ២៨១ សខ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ទោះកិច្ចការដែលយើងកំពុងបានអនុវត្ត បាន សមស្របទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដោយ។
ទី២៖ របាយការណ៍ស្តីពីចំនួនអ្នកចាក់វ៉ាក់សាំងរួច គិតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អាយុ១៨ឆ្នាំឡើង បានចំនួន ១១,៧៩៩នាក់ ក្នុងនោះស្រី ៤,២៦២នាក់ (មន្ទីរសុខាភិបាល និងក្រសួងការពារជាតិ។
ទី៣៖ ការរៀបចំដំណើរការចាក់វ៉ាក់សាំង នៅទីតាំងអាទិភាពបានកំណត់ដូចខាក្រោម៖
*តំបន់សេដ្ឋកិច្ចពិសេសកោះកុង នៅតាមរោងពិសារអាហារនីមួយៗ របស់ក្រុមហ៊ុនទាំង៦
*ក្រុងខេមរភូមិន្ទ ត្រៀមទីតាំងចំនួន២ រួមមាន៖ កាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង និងមជ្ឈមណ្ឌល ស៊ូននឹង។
*ស្រុកមណ្ឌលសីមា ត្រៀមទីតាំងចំនួន៣ រួមមាន៖ វត្តចាំយាម សាលាបថមសិក្សានាងកុក វត្តប៉ាក់ខ្លង។
*នៅស្រុកគិរីសាគរ ត្រៀមទីតាំងចំនួន៣ រួមមាន៖ តំបន់ក្រុមហ៊ុនយូញៀន វិទ្យាល័យកោះស្តេច និងសាលាបឋមសិក្សាកូនកុក។
*នៅស្រុស្រែអំបិល ត្រៀមទីតាំងចំនួន៣ រួមមាន៖ សាលាបឋមសិក្សាស្រែអំបិល សាលាបឋម សិក្សាជីខលើ សាលាបឋមសិក្សាជីខក្រោម។
ដោយឡែក ស្រុកកោះកុង ស្រុកថ្មបាំង និងស្រុកបូទុមសាគរ បានត្រៀមទីតាំងសម្រាប់ចាក់៖
*ស្រុកកោះកុង ត្រៀមទីតាំងចំនួន៤ រួមមាន៖ សាលាបឋមសិក្សាតាតៃ វិទ្យាល័យ រុង ផ្លាមកេសន ត្រពាំងរូង សាលាបឋមសិក្សាជ្រោយប្រស់ សាលាបឋមសិក្សាឡាំដាំ។
*ស្រុកថ្មបាំង ត្រៀមទីតាំងចំនួន៣ រួមមាន៖ អនុវិទ្យាល័យឬស្សីជ្រុំ សាលាបឋមសិក្សាជំនាប់ និងសាលាបឋមសិក្សាជីផាត។
*ស្រុកបូទុមសាគរ ត្រៀមទីតាំងចំនួន៣ រួមមាន៖ សាលាបឋមសិក្សាថ្មស សាលាបឋមសិក្សា តានូន និងវិទ្យាល័យអណ្តូងទឹក៕