(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អ្នកលេងបណ្តាញសង្គមស្រាប់តែឃើញបុគ្គលិកស្រាបៀរ កម្ពុជា នាំគ្នាបង្ហោះរូបភាពដៃកាន់ដបស្រាបៀរ កម្ពុជានៅលើគណនីហ្វ៊េសប៊ុកផ្ទាល់ខ្លួន និងសម្ដែងអារម្មណ៍ត្រេកអរជាខ្លាំង។

បើមើលតាមរូបភាពទាំងនេះ គឺគួរឲ្យចម្លែកត្រង់ថា ដបស្រាបៀរ កម្ពុជា ដែលបុគ្គលិកនាំគ្នាកាន់នោះ មើលទៅដូចជារចនាថ្មី គួរឲ្យទាក់ទាញ ប្រណិត និងទាន់សម័យ។

តើដបនេះសម្រាប់តែបុគ្គលិក ឬយ៉ាងណា? រឿងនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែបើមើលតាមទិដ្ឋភាពក្នុងរូបភាព និងសំណេររៀបរាប់របស់បុគ្គលិក គឺហាក់ដូចជាក្រុមហ៊ុនបានប្តូររូបរាងដបថ្មីអញ្ចឹង។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការវិភាគដោយផ្នែកលើរូបភាពដែលបង្ហោះប៉ុណ្ណោះ។ ការពិតយ៉ាងណា ខាងក្រុមហ៊ុននៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

ដើម្បីដឹងថា ដបថ្មីនេះសម្រាប់បុគ្គលិក ឬយ៉ាងណា មានតែតាមដានផេកហ្វ៊េសប៊ុករបស់ស្រាបៀរ កម្ពុជា នោះទេទើបដឹងការពិត៕

ពិសាដោយការទទួលខុសត្រូវ!!!