(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ជូនលោក ធិន ច ដែលបានជាប់ឆ្នោតជាប្រធានាធិបតី មីយ៉ាន់ម៉ា កាលពីម្សិលមិញនេះ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងលិខិតអបអរសាទរផ្ញើជូនលោក ធិន ច បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដែលមានស្រាប់រវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីប្រយោជន៍ប្រជាជន និងសម្រាប់សហគមន៍អាស៊ានមួយដ៏រឹងមាំ និងកាន់តែសមស្របតាមសភាពការណ៍បច្ចុប្បន្ន៕