(ភ្នំពេញ)៖ កម្ពុជាបានប្រកាសស្វាគមន៍ ចំពោះរដ្ឋាភិបាលចិន ក្នុងការបើកបង្ហូរទឹកពីទំនប់បង្ហូរទឹក ពីទំនប់វារីអគ្គិសនីជីងហុង ខេត្តយូណាន ចូលទន្លេមេគង្គក្រោម សម្រាប់ប្រើប្រាស់បន្ទាន់ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ការបើកបង្ហូរទឹកចូលទន្លេមេគង្គនេះ បានបង្ហាញជាថ្មីម្តងទៀត ពីកិច្ចសហប្រតិបត្តិការ ដ៏ល្អលើការគ្រប់គ្រងធនធានទឹក រវាងបណ្តាប្រទេសមេគង្គ និងចិន ដែលជាផ្នែកមួយដ៏សំខាន់ នៃយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង។
សូមបញ្ជាក់ថា ដោយសារតែអាកាសធាតុក្តៅខ្លាំង និងមិនមានភ្លៀងកក់ខែផងនោះ បាននិងកំពុងធ្វើឲ្យទឹកតាមដងទន្លេមេគង្គ បាននិងកំពុងស្រកចុះយ៉ាងខ្លាំង៕