(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យ ន័រតុន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

និស្សិតសាកលវិទ្យាល័យន័រតុន ដែលត្រូវទទួលបានសញ្ញាបត្រនាពេលនេះ ជានិស្សិតដែលបានបញ្ចប់ការសិក្សា កាលពីឆ្នាំ២០១២-២០១៣ និងឆ្នាំសិក្សា២០១៣-២០១៤៕