(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,៣៨៦,៥៩៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៥,៥០៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩២៧,៧០៨នាក់ (ស្លាប់ ៥៣,២៨០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣២៧,៤៣១នាក់ (ស្លាប់ ២២,៩៦៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៦៧,៨៧៦នាក់ (ស្លាប់ ៤,០៦៩នាក់)
* ថៃ ឆ្លងចំនួន ២០២,២៦៤នាក់ (ស្លាប់ ១,៤៨៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៦,០៥១នាក់ (ស្លាប់ ៣,២៤៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៣១៥នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៣៩,៤៦៤នាក់ (ស្លាប់ ៣៦១នាក់)
* វៀតណាម ឆ្លងចំនួន ១១,២១២នាក់ (ស្លាប់ ៦១នាក់)
* ទ្បាវ ឆ្លងចំនួន ២,០២៥នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៨នាក់ (ស្លាប់ ៣នាក់)៕