(ភ្នំពេញ)៖ សមាជិកអាវុធហត្ថ រាជធានីភ្នំពេញ០៣រូប ដែលបានប្តូរជីវិតទំលុះដំបូលផ្ទះ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដើម្បីចុះទៅជួយសង្រ្គោះ ស្ត្រីចំណាស់និងក្មេងស្រី ដែលកំពុងរងនូវចំហាយផ្សែង និងអណ្តាតភ្លើងព័ទ្ធជុំវិញក្នុងព្រឹត្តិការណ៍គ្រោះអគ្គិភ័យ កាលពីវេលាម៉ោង ០០៖១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម្តុំផ្លូវបំបែកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើសុំគ្រឿងឥស្សរិយយស ពីរាជរដ្ឋាភិបាលបំពាក់ជូន កាលពីម្សិលមិញថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្នុងពិធីបំពាក់ឋានន្តរសក្តិដល់ នាយទាហានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ ដើម្បីជាការសរសើរលើកទឹកចិត្តចំពោះ វីរភាពរបស់អាវុធហត្ថទាំង០៣រូបនេះ និងដើម្បីជាគំរូសម្រាប់អាវុធហត្ថទាំងអស់៕