(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ព្រឹទ្ធសិល្បការិនី ឯម ធាយ ព្រឹទ្ធាចារ្យវរសិល្បការិនីនៃរបាំព្រះរាជទ្រព្យ។
ក្នុងសារលិខិតរំលែកទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការសោកស្តាយថា «ខ្ញុំ និងភរិយា មានសេចក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិតឯម ឆាយ បានទទួលមរណភាព នៅថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២:២០នាទីយប់ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសព»។
សម្តេចបានចាត់ថាទុកថា «ការបាត់បង់ ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត គឺជាការបាត់បង់នូវម្ដាយ ជីដូនជីដូនទួត ប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាការបាត់បង់នូវធនធានដ៏កម្រមួយក្នុងវិស័យសិល្បៈបុរាណខ្មែរ។ រូបកាយរបស់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាមនឹងនៅស្ថិតស្ថេរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តកូនប្រុសស្រី ចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់»៕
ខាងក្រោមនេះជាសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖