ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមិថុនា៖ បង្ក្រាប១០ករណី ឃាត់ខ្លួន១៩នាក់
15-06-2021 17:10
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១០ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី, ជួញដូរ៩ករណី និងឃាត់ខ្លួនជនសង្ស័យ១៩នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,០៣៦ករណី ឃាត់មនុស្ស៦,៧៥៧នាក់ (ស្រី៣៤៦នាក់)៕