(កំពង់ស្ពឺ)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានប្រារព្ធពិធី និងអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី ៤ ឆ្នាំ ២០២១ (TVET Day 4th)។
យោងតាមសារាចស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៤ឆ្នាំ ២០២១ ក្រោមប្រធាបបទ TVET ធ្វើឱ្យជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលខ្ពស់ ឲ្យបានយល់ដឹងស៉ីជម្រៅអំពីសារៈសំខាន់នៃ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ(TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឲ្យឆ្លើយតបទៅនឹងតម្រូវការការងារទាំងក្រុង និងក្រៅប្រទេស ក្នុងបរិបទឧស្សាហ៍កម្ម ៤.០ និង ស្ថានភាពរីករាលដាលជាសកលនៃជំងឺ កូវីដ១៩។
យោងតាមរបាយការណ៍របស់ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមសម្រេចឲ្យបានចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សជាពិសេសកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់និងដើម្បីធានាថា យុវជនម្នាក់មានជំនាញយ៉ាងតិចប្រចាំជីវិត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងដៃគូរពាក់ព័ន្ធ៕