(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីសម្រេច ស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នផ្នែកខ្លះ នៃក្រុងសែនមនោរម្យ រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។
ភូមិសាស្ត្រមួយចំនួននេះរួមមាន៖ ភូមិចំបក់ សង្កាត់ ស្ពានមានជ័យ ភូមិជ្រៃសែន និងភូមិដើមស្រល់ ក្នុងសង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖